​អត្ថប្រយោជន៍ដើមត្នោត

            

Add caption

​​​​​​​​​ដើមត្នោតត្រូវបានដុះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។វាបានផ្តល់នូវផលប្រយោជន៍និង

ប្រយោជន៍និងចំណូលជាច្រើនសម្រាប់ប្រជាជនខ្មែរ។មិនត្រឹមតែផ្តល់ចំណូលដល់ប្រជាជនខ្មែរ

នោះទដើមត្នោតជារុក្ខជាតិម្យ៉ាងដែលតណាងនិងសម្គាល់ថាជាខ្មែរ។​ ព្រោះថាដើមត្នោតវាបានដុះនៅក្នុងប្រទេសកម្ពុជារ៉ាប់ពាន់ឆ្នាំមកហើយ។ ជាពិសេសដើមត្នោតវាអាចរស់បានរយះពេលវែងរហូតដល់ទៅ១០០ឆ្នាំ។ និងមានកម្ពស់ដល់ទៅ៣០ម៉ែត្រ។ហើយបើតាមខ្ញុំធ្លាប់ឃើញពីមុន

មុនមកពេលដែលជនជាតិបរទេសមកទស្សនានៅតាមទីជនបទម្តងៗខ្ញុំ

បានឃើញពួកគាត់ថតរូបដើមត្នោតទៀតផង។

ត្នោត ជាដើមឈើមួយប្រភេទ របស់កម្ពុជា ដែលមានគុណប្រយោជន៍ យ៉ាងខ្លាំង ចាប់តាំងពី ឬស ដើម ធាង ស្លឹក ផ្កា ផ្លែ ។ក្រៅពីផ្លែខ្ចី យកមកធ្វើបង្អែមយ៉ាងឆ្ងាញ់ពិសា និងផ្លែទុំ យកមកធ្វើនំ អាកោត្នោតយ៉ាងឆ្ងាញ់ ទឹកត្នោតយកមកធ្វើជាភេសជ្ផៈផ្អែម ជូរ និងរម្ងាស់ធ្វើស្ករត្នោត ហើយនោះ ឬសត្នោតមានរសជាតិផ្អែមត្រជាក់ យកមកដាំទឹកពិសា ជួយកែអាការក្តៅក្នុង គ្រុនក្តៅ និងរលាកក្រពេញ ទឹកមាត់ (Tonsiliបtis)បាន ។ អ្នកខ្លះ ប្រើជាថ្នាំប៉ូវកំលាំង ជួយបណ្តេញឈាម និងទម្លាក់ព្រូន ឬសត្វល្អិត បំបាត់គ្រុនក្តៅ ចេញស្អូច (Rebulla)លើកុមារ។ រីឯធាងត្នោត ប្រសិនបើធាងស្រស់ ត្រូវយកទៅអាំងភ្លើង ឬរោល ហើយពូតយកទឹកមកទទួលទាន កែអាការរាករូស ឈឺស្ពឹកស្រពន់ ។ចំពោះផ្កាត្នោត ដែលមានរសជាតិផ្អែមត្រជាក់ ប្រើសំរាប់កែគ្រុនក្តៅ បំបាត់ស្អូច ជួយទម្លាក់ព្រូន ។ចំពោះស្លឹកត្នោត បើលីងអោយលឿង ហើយបុករហូតក្លាយ ទៅជាម្សៅម៉ត់ផង អាចជក់ ឬបុរាណលោកថា អាចជួយកាត់បន្ថយសម្ពាធឈាម សម្រាប់អ្នកមានជំងឺលើសឈាម។



No comments:

Post a Comment