ដើមត្នោតវាមានកម្ពស់ដល់ទៅ៣០ម៉ែត្រដូច្នេះហើយប្រជាជនខ្មែរនៅតាមទីជនបទភាគច្រើនគឺពួក
គាត់តែងតែយកដើមត្នោតយកមកធ្វើជាទូកសម្រាប់នេសាទដើម្បីរករបរប្រចាំថ្ងៃជាពិសេសនៅតាម
បណ្ដាខេត្តណាដែលមានទឹកលិចរបររបស់ពួកគាត់គឺការនេសាទត្រីព្រោះថាពាលដែលមានទឹកលិច
គឺពួកគាត់មិនអាចធ្វើស្រូវ ដំណាំបាននោះទេដូច្នេះគឺបានតែការនេសាទត្រីតែមួយមុខគត់។មិនត្រឹ
មតែអាចថ្វើទូកនោះទេគឺដើមត្នោតគេក៍អាចយកវាធ្វើជាលំនៅដ្ធាន,គ្រឿងសង្ហារឹមផងដែរ។ប៉ុន្តែ
ដើមត្នោតដែលអាចយកមកប្រើការបានទាល់តែដើមត្នោតនោះមានអាយុលើ១០ឆ្នាំទើបអាចប្រើ
ការបាន។
ស្លឹកត្នោតនិងធាងត្នោតពិតជាមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរដែលរស់នៅ
តាមទីជនបទគឺគេអាចយកស្លឹករបស់វាប្រើសម្រាប់ប្រក់ដំបូលផ្ទះក្នុងតំបន់។ហើយកសិករក៍អាច
ប្រើវាសម្រាប់ហ៊ុមព្ធទ័ការពារកសិករពីព្រះអាទិត្យក្តៅខ្លាំង។ដោយយកវាមកដេរធ្វើជាក្តបកៀបជា
មួយនិងឬស្សីមិនត្រឹមតែប៉ុណ្ណោះគេអាចយកវាមកធ្វើ់ជាកន្តំ,ស្មុក,កន្ទេលហាលស្រូវជាដើម។
ហើយប្បាបត្នោតគេអាចយកវាមកធ្វើជាចំណងក៍បានសម្រាប់ចងសំណាបក៍បាន។
ត្នោតខ្ចី : គេអាចយកវាមកធ្វើជាបន្លែសម្រាប់បរិភោគប្រចាំថ្ងៃ។ដោយយកវាមកចិតត្រាំទឹកច្របាច់ទឹកបិលជាការស្រេច។
ហើយប្រយោជន៍របស់ផ្លែត្នោតខ្ចីវាមិនត្រឹមតែយកមកធ្វើជាបន្លែនោះទេ គឺគេអាចយកសាច់វាខាងក្នុងយកមកធ្វើជាបង្អែមត្នោតដែលមានដូចជា បបរស្ករត្នោត, ត្នោតរោយ
ស្ករសដាក់ទឹកកកជាដើម។
ត្នោតទុំ: គេអាចយឲកវាមកធ្វើជាបង្អែមដែរ។ដោយគ្រាន់តែយកវាមកបកសំបក
ចេញរួចកិនវាយកសាច់ជាកាស្រេច។ហើយយើងអាចយកវាទៅធ្វើបង្អែ
មបានដូចជា៖ នំអាកោត្នោត, ចាហួយត្នោត,នំត្នោតបាយដំណើប,នំត្នោតម្សៅ, នំត្នោតចំហុយ។ ផ្កាត្នោត ជាការពិតណាស់ត្នោតគឹពិតជាមានសារ់ប្រយោជន៍ច្រើនមានទែនដោយឡែកផ្កាវាវិញក៍មាន
ប្រយោជន៍ច្រើនមិនចាញ់ដើម ធាង និងស្លឹកដែរ។ ផ្កាត្នោតជាដំបូងគេគេកៀបវាវាដាក់បំពង់វាស្រក់ម្តងមួយដំណក់រហូតទាល់តែពេញបំពង់គេ
អាចយកវាទៅធ្វើជាទឹកត្នោតផ្អែមទឹកត្នោតេជូរនិងជាពិសេសគេអាចយកវាមកធ្វើជាស្ករត្នោត
ដោយក្រាន់តែរំងាស់វារយះពេល២ម៉ោងកន្លះវានិងក្លាយជាស្ករត្តោតដ៍ផ្អែមឈ្ងុយឆ្ងាញ់។
No comments:
Post a Comment