ចំណេះដឹង

ប៉ោម​ (Apple)​ :​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​ និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការ​បាន​ល្អ​ឡើង​ ។​
​ទំពាំងបាយជូរ​ (Grape)​ :​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​
​ម្នាស់​ (Pineaplpe)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​
​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាកសរសៃខ្ពស់ធ្វើអោយប្រព័ន្ឋបញ្ចេញចោលធ្វើការបានល្អពោះវៀន​ក៏​ស្អាត​ ។​ ឳ​ឡឹ​ក​ (Watermelon)​ :​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​ សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​ ។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាច​ព្យាបាលដំបៅក្នុងក្រពះនិងជួយបន្ថយសម្ពាធឈាមខ្ពស់បានទៀតផង៕
​ 

 


ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greifwalk)របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍អោយ​ដឹងថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ។ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេសអាល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាលមក​ពីការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផលថ្នាំពេទ្យរបស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បានអះអាងដូចគ្នានេះដែហើយថាមានអ្ន​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង១ឆ្នាំងៗប្រហែល៣០០.០០០​នាក់​ ។​
​លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។​ 





No comments:

Post a Comment