បទពាក្យប្រាំប
|
១ | ឧបករណ៍តន្ត្រីចាប៉ីដងវែង | បូកនឹងសំឡេងច្រេងប្រគំ | ||||
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ | បំពេរអារម្មណ៍សក្តិសមស្រស់ស្រាយ | ។ | ||||
២ | សិល្បករខ្មែរពូកែកំណាព្យ | ជូនជាប់ដរាបច្រៀងបរិយាយ | ||||
ជារឿងកំប្លែងបានសើចសប្បា | ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា | ។ | ||||
៣ | បើមានដៃគូច្រើនច្រៀងបង្អាប់ | សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ | ||||
តបទៅតបមកខោកខំតវ៉ា | សំដីផ្លែផ្កាចំអន់ឡែបខាយ | ។ |
ចូលចិត្តអំណាច ស្រលាញ់យសសក្តិ ចិត្តចង់បានប្រាក់
ខ្វាក់អស់នេត្រា។
-នេះរឺម្តាយក្មេក? ទោះយប់ជ្រៅដេក ដៃរាវស្រវា
រកមាសកែវកង លោកបងដុល្លារ លុយខ្មែរឆាការ
ថាគ្មានតំលៃ។
-ទោះឈរអង្គុយ នឹកឃើញតែលុយ ទាំងយប់ទាំងថ្ងៃ
ភ្នែកបើកក្រឡោត តែបែរស្រមៃ ថាកូនស្រីថ្លៃ
បានប្តីបារាំង។
-នឹករឿងយាយផាន់ លោភឥតស្មានប៉ាន់ កើតទុក្ខយ៉ាងខ្លាំង
អាណិតទាវទំ ស៊ូស្មោះប្រឆាំង យាយផាន់រារាំង
ព្រោះចង់បានប្រាក់។
-ប៊ុនធឿនធាវី ស្នេហ៍គេទាំងពីរ ក៏ជួបឧបសគ្គិ
ប៊ុនធឿនធ្លាក់ក្រ ស្មោះសអត់ប្រាក់ មេបាអប្បលក្ខណ៍
ចិត្តដូចពោះវែក។
-ថ្លាថ្លែងរឿងខ្ញុំ ទុក្ខព្រោះព្រាត់មុំ ក៏ព្រោះម្តាយក្មេក
មើលងាយរិះគន់ ដើមភ្នែកចុងភ្នែក បង្ខំអូនចែក
បែកផ្លូវពីបង៕
កំណាព្យ បទកគតិ ទេសភាពមាត់ស្ទឹង
និពន្ធដោយ ម៉ុម ធីតាមើលនោះធម្មជាតិ រីកស្រស់ខៀវខ្ចី បុប្ផាលាស់ថ្មី
ពេលព្រឹកប្រលឹម។
-សូរិយាចាប់រៈ ពន្លឺល្អល្អះ ដិតស្នាមញញឹម
បក្សាបក្សី មានក្តីសង្ឃឹម ទឹកហូររឹមៗ
ថ្លាឃើញបាទដី។
-នៅតាមមាត់ស្ទឹង បក្សីឈរទ្រឹង ចាំចឹកចំណី
ក្រសាក្រៀលខ្យង ឈ្លូសក្តាន់ដំរី ទាំគូឈ្លោលញី
ដើររកអាហារ។
-ទឹកហូររិចៗ ខ្យល់បក់រវិច ប៉ះស្លឹកព្រឹក្សា
អ្នកខ្លះអង្គុយ រងចាំសង្សា ចង់ជួបចចារ
ផ្តោះផ្តង់សម្តី។
-មើលដុំពពក អណ្តែតទៅមក ផុតចុងព្រឹកព្រៃ
រដូវវស្សា ស្មៅលាស់ពេញដី ស្មៅជាចំណី
ម្រឹគីម្រឹគា។
-សំលេងសត្វយំ ពិរោះរងំ រំពងមេឃា
ហិចហើឆៀងឆាប ខ្លះទំមែកល្វា សិតស្លាបអោយគ្នា
ទៅវិញទៅមក។
-គគីចាន់រី ផ្តល់ម្លប់ត្រឈៃ ទុកជាជម្រក
ឈប់អង្គុយលេង ថ្ងៃក្តៅចូលជ្រគ ដំណើរទៅមក
តំណក់ទឹកភ្លៀង
(បទកាកគតិ)
ភ្លៀងស្រក់តក់ៗ រលឹមស្រក់ៗ ព្រលឹមស្រាងៗ
កសិករប្រៀបប្រុង ចិត្តក្នុងទាំងខាង អាហារជាតាង
ឃ្មាតខ្មីឆ្ពោះទៅ។
រលឹមរសាយ ចិត្តអរសប្បាយ នឹងស្រែឋិតនៅ
រៀបចំបង្ក នាំកផលនូវ គ្រប់ស្រែផ្ដល់ស្រូវ
ចិញ្ចឹមអាត្មា។
កំណាព្យដើមត្នោត
នេះនឹងថ្លាថ្លែងអំពី ដើមត្នោតឈ្មោលញី នៅទីដីខ្មែរ។
ស្លឹកប្រក់ផ្ទះដេរមួកដែរ ធ្វើចម្ការស្រែ តាមតែត្រូវការ។
កន្តំកន្ទេលស្មុគស្លា ទម្លាប់យាយតា ផ្លិតបក់ពេលក្ដៅ។
ជីដូនធ្វើល្បែងឱ្យចៅ ប៉ីចាបពូថៅ ចិញ្ចៀនខ្សែដៃ។
ធាងត្នោតច្រៀកជាសរសៃ វេញខ្សែជាប់ក្រៃ ចងច្នៃតាមបាន។
សង្រែកក្អមទឹកព្យួរចាន ទោងលំហែប្រាណ កម្សាន្តរឹតល្អ។
ផ្កាត្នោតយកទឹកធ្វើស្ករ ជួយកសិករ អាចរស់ធូរធារ។
ផ្សំថ្នាំព្យាបាលរោគា បង្អែមនានា លក់ឬពិសា។
ផ្លែខ្ចីស្លកកូរណា ផ្លែទុំប្រើការ ចាហួយនំត្នោត។
គ្រាប់យកដាក់ដីដាំដោត ពុះយកសាច់សោត លួងលោមកុមារ។
កូនត្នោតយកស្ងោរពិសា រសឆ្ងាញ់ក្រៃណា យាយតាឱ្យចៅ។
ដើមធំខ្លឹមនៅខាងក្រៅ ឈូសរលោងខ្មៅ គ្រឿងផ្ទះល្អណាស់។
គល់ត្នោតធ្វើទូកល្អល្អះ ជិះឆ្លងបឹងស្រះ បេះឈូកត្រកួន។
បង់សំណាញ់ឬអូសអួន ប្រើការផ្ទាល់ខ្លួន ប្រចាំគ្រួសារ។
No comments:
Post a Comment